ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក ចូលរួមសហការជាមួយក្រុមការងារនាយកដ្ឋានសត្វព្រៃ និងជីវ:ចម្រុះ នៃរដ្ឋបាលព្រៃឈើ ចុះពិនិត្យជាក់ស្ដែងទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វព្រៃ (សត្វត្រចៀកកាំ មធ្យមទ្រូងស) ជាលក្ខណ:គ្រួសារ បានចំនួន ០៤ទីតាំង ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង រួមមាន៖
១.ភូមិធ្នង់ ភូមិប្រលាន ឃុំកណ្តោល ត្រង់ចំណុចនិយាមកា UTM (៣៣៥១០៧-១២៤០១៧៨) ចំនួន ០២ទីតាំង
២.ភូមិជីត្រេះ ឃុំអណ្តូងទឹក ត្រង់ចំណុចនិយាមកាUTM(៣២៩២៦៣-១២៣០៦៥៨) ចំនួន ០១ទីតាំង
៣.ភូមិចម្ការលើ ឃុំថ្មស ត្រង់ចំណុចនិយាមកា UTM(៣២៥៩៩៣-១២១៤៧៧៨) ចំនួន ០១ទីតាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម