កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីផែនការសកម្មភាព និងយុទ្ធសាស្រ្តអនុវត្តការងារសម្រាប់ឆ្នាំ២០២២ កម្រិតថ្នាក់ដឹកនាំ មុននឹងធ្វើការផ្សព្វផ្សាយដាក់អោយអនុវត្តជាទូទៅ ដល់មន្រ្តីក្រោមឱវាទ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២២
102

ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីផែនការសកម្មភាព និងយុទ្ធសាស្រ្តអនុវត្តការងារសម្រាប់ឆ្នាំ២០២២ កម្រិតថ្នាក់ដឹកនាំ មុននឹងធ្វើការផ្សព្វផ្សាយដាក់អោយអនុវត្តជាទូទៅ ដល់មន្រ្តីក្រោមឱវាទ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផែនការ-គណនេយ្យ លោកទីប្រឹក្សាទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្ម និងលោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី មានអ្នកចូលរួមសរុបចំនួន ០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter