កិច្ចប្រជុំស្តីពី ការពង្រឹងការប្រើប្រាស់គេហទំព័ររបស់មន្ទីរ និងប្រមូលធាតុចូលសម្រាប់​បង្កើតកម្មវិធីទូរស័ព្ទ ជាមួយមន្ត្រីជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
173

ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ 

មន្រ្តីការិយាល័យរដ្ឋបាល-បុគ្គលិក ចំនួន ០២រូប លោកប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ចំនួន ០១រូប និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចំនួន ០១រូប បានចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងការប្រើប្រាស់គេហទំព័ររបស់មន្ទីរ និងប្រមូលធាតុចូលសម្រាប់​បង្កើតកម្មវិធីទូរស័ព្ទ ជាមួយមន្ត្រីជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ដាន់ តាំងអូន ប្រធានការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុប ចំនួន ០៨នាក់ ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter