ប្រជុំស្ដីពី "ការរំលោភបោះបង្គោលហ៊ុមព័ទ្ធយកដីចម្ការឈើអាកាស្យា របស់ក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ចំនួន ២៣ហិកតា ពីសំណាក់ប្រជាពលរដ្ឋ កើតហេតុកាលពីថ្ងៃទី១៣-២៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ២៥ មករា ២០២២
105

ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ 

លោក ឡាង គីរី អនុប្រធានមន្ទីរ លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិលទាំងអស់ និងលោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមប្រជុំស្ដីពី "ការរំលោភបោះបង្គោលហ៊ុមព័ទ្ធយកដីចម្ការឈើអាកាស្យា របស់ក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ចំនួន ២៣ហិកតា ពីសំណាក់ប្រជាពលរដ្ឋ កើតហេតុកាលពីថ្ងៃទី១៣-២៧ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង"។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក ជា ច័ន្ទកញ្ញា  អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  ក្រុមការងារជំនាញដឹកនាំដោយលោក អ៊ិត ភូម្រា អនុប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈើ។ ព្រមទាំងមានការចូលរួមពីក្រុមការងារការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្រែអំបិល លោកមេភូមិព្រះអង្គកែវ  លោកមេឃុំដងពែង តំណាងក្រុមហ៊ុន និងលោក គង់ រ៉ាឌី មេធាវីប្រចាំក្រុមហ៊ុន CAMAGRA INVESTMENT LIMITED សរុបអ្នកចូលរួម ចំនួន ២៤នាក់។

អង្គប្រជុំបានពិនិត្យពិភាក្សាលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ចំនួន ០២ច្បាប់ ដែលមានចុះហត្ថលេខា ដោយលោកមេភូមិ និងលោកមេឃុំដងពែង មានភាពមិនប្រក្រតី។ អង្គប្រជុំបានពិនិត្យ ពិភាក្សាផងដែរលើឯកសារគតិយុត្តរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច CAMAGRA INVESTMENT LIMITED ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រោយពីបានពិនិត្យ ពិភាក្សា និងផ្ដល់យោបល់គ្រប់ភាគីពាក់ព័ន្ធរួចមកអង្គប្រជុំបានសម្រេច ផ្ដល់សិទ្ធិជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាសាមីម្ចាស់ទទួលសិទ្ធគ្រប់គ្រងផ្ទាល់លើសម្បទានដីសេដ្ឋកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើសេចក្ដីជូនដំណឹង ឱ្យប្រជាពលរដ្ឋ ដែលបានបោះបង្គោលរំលោភហ៊ុមព័ទ្ធយកដីចម្ការឈើអាកាស្យាក្រុមហ៊ុន ចំនួន ២៣ ហិកតា ត្រូវដកបង្គោលចេញ។ ក្នុងករណីជូនដំណឹង លើកទី១  ទី២ និងលើកទី៣  នៅតែមិនព្រមអនុវត្ត រដ្ឋបាលខេត្តនឹងប្រើប្រាស់កម្លាំងសរុបដើម្បី អនុវត្តបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter