ចុះកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍បាក់អង្រុត និងព្រះអង្គកែវ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ២០ មករា ២០២២
98

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមចុះកិច្ចព្រមព្រៀងកន្លែងនេសាទសហគមន៍បាក់អង្រុត និងព្រះអង្គកែវ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងមានការចូលរួមពី លោកមេឃុំដងពែង មេភូមិបាក់អង្រុត និងព្រះអង្គកែវ និងគណៈកម្មការសហគមន៍នេសាទព្រះអង្គកែង និងបាក់អង្រុត ក្នុងកម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពលោក ស៊ូ ហ្សូត្រា អនុប្រធាននាយកដ្ឋានសហគមន៍នេសាទ នៃរដ្ឋបាលជលផល ដែលប្រព្រឹត្តទៅនៅស្នាក់ការអង្គការ WCS  មានអ្នកចូលរួមសរុបចំនួន ១៤ នាក់ ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter