ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១ សហការជាមួយសមាជិកសហគមន៍ការពារធនធានធម្មជាតិ ចំនួន ០១រូប និងសមាជិកសហគមន៍នេសាទឃុំពាមក្រសោប ចំនួន ០២រូប បានចេញល្បាតក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ឃុំពាមក្រសោប បានជួបប្រទះទូកនេសាទមងត្រីកាម៉ុងចំនួន ០៤គ្រឿង ហើយក្រុមការងារបានធ្វើការអប់រំ ណែនាំដល់ប្រជានេសាទឱ្យឈប់មកនេសាទក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម