ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើ ចំនួន ០៥រូប បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។ កិច្ចប្រជុំប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ
និងមានការអញ្ជើញចូលរួមពីតំណាងអង្គភាពអមក្រសួងកសិកម្ម លោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្ដីនៃរដ្ឋបាលព្រៃឈើ និងនាយខណ្ឌ នាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើ ២៥ រាជធានី-ខេត្ត មានអ្នកចូលរួមសរុប ចំនួន ២៦៥នាក់ ស្រី ចំនួន ១៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម