វគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ដែលរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ
ចេញ​ផ្សាយ ១៨ មករា ២០២២
99

ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានដឹកនាំនាយ នាយរងផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើ ចំនួន ០៥រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ដែលរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃាង សេង  អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ   និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានវិទ្យាស្ថាន លោកនាយ-នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលព្រៃឈើ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើ រាជធានី ខេត្ត សរុបអ្នកចូលរួម ចំនួន ២៤៥ នាក់ ស្រី ១៩នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter