សហការជាមួយក្រុមការងារដីរដ្ឋថ្នាក់ស្រុកកោះកុង ចុះបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
ចេញ​ផ្សាយ ១៤ មករា ២០២២
121

ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

លោក លី សុវណ្ណារិទ្ធ  នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ ចូលរួមជាមួយក្រុមការងារដីរដ្ឋថ្នាក់ស្រុកកោះកុង ចុះបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់  ស្រុកកោះកុង ខេត្តកោះកុង តាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ផ្ទៃដីកាត់ឆ្វៀលចេញក្នុងតំបន់ការពារធម្មជាតិ និងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ផ្ទៃដីកាត់ឆ្វៀលក្នុងតំបន់ដីគម្របព្រៃឈើ ឆ្នាំ២០០២ និងតំបន់សម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុនហ្គ្រីនរិច គ្រុប ភូមិសាស្ត្រស្រុកកោះកុង។

ក្រុមការងារបានចុះបោះបង្គោលព្រំលើដីជាក់ស្ដែង បានចំនួន ០៨បង្គោលព្រំ។ ក្រុមការងារបានចុះបោះបង្គោលព្រំលើដីជាក់ស្ដែង បានចំនួន ១១បង្គោលព្រំ។ ក្រុមការងារដីរដ្ឋថ្នាក់ស្រុកកោះកុង ដឹកនាំដោយ លោក ហួត  សារឹម  អភិបាលរងស្រុកកោះកុង និងមានការចូលរួមពីមន្ត្រីការិយាល័យជំនាញ កងកម្លាំងប្រដាប់អាវុធ  និងអាជ្ញាធរឃុំជ្រោយប្រស់  នៃស្រុកកោះកុង និងមានការចូលរួម ពីតំណាងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុនហ្គ្រីនរិច គ្រុប ចំនួន ០២រូប សរុបអ្នកចូលរួម ចំនួន ១៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter