ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
លោក យន សំណាង មន្ត្រីការិយាល័យផលិតសិកម្ម និងបសុព្យាបាល បានសហការមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញ នៃមន្ទីរផែនការខេត្តកោះកុង បានចុះសម្ភាសន៍ប្រមូលទិន្នន័យអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២១។ មាន EAសម្ភាសន៍តាមខ្នងផ្ទះ ចំនួន ១២គ្រួសារ ដែលនៅភូមិទីមួយ សង្កាត់ស្មច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានគ្រួសារដែលបានផ្តល់ការសម្ភាសន៍ ចំនួន ០៨គ្រួសារ ស្ថិតនៅភូមិទីមួយ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម