ចុះបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើស កសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង
ចេញ​ផ្សាយ ១៤ មករា ២០២២
96

ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមយយក្រុមការងាររបស់គម្រោងស្ទៀរ អង្គការ Save the Children និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មបាំង បានចុះបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើស កសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ។ ធ្វើឡើងនៅសាលាស្រុកថ្មបាំង ខេត្តកោះកុង មានចំនួន ០២ក្រុម ដែលមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រី ២៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter