ចុះបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើសកសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ១៤ មករា ២០២២
96

ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយក្រុមការងាររបស់គម្រោងស្ទៀរ នៃអង្គការ Save The Children និងមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើសកសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ។

បានធ្វើនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ០៨នាក់ ស្រី ០៦នាក់ និងនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ២៤នាក់ ស្រី ១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter