ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយក្រុមការងាររបស់គម្រោងស្ទៀរ នៃអង្គការ Save The Children និងមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើសកសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ។
ពេលព្រឹក បានធ្វើនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួម ១៨នាក់ ស្រី ០៧នាក់។
ពេលរសៀល បានធ្វើនៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួម ១៩នាក់ ស្រី ០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម