ចុះពិនិត្យវឌ្ឍនភាព សកម្មភាពប្រកបរបអាជីវកម្មសមាជិកបណ្តុំអាជីវកម្មមាន់ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ១៣ មករា ២០២២
95

ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យវឌ្ឍនភាព សកម្មភាពប្រកបរបអាជីវកម្មរបស់កសិករឈ្មោះ រឿន ធារី សមាជិកបណ្តុំអាជីវកម្មមាន់ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផលក្នុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅកសិករលក់កូនមាន់បានចំនួន ២០០ក្បាល (៦ ០០០រៀល/ក្បាល) និងលក់មាន់សាច់បានចំនួន ២០ក្បាល ស្មើនឹង ២៥គ.ក (២៥០០០រៀល/គ.ក)។ ក្រៅពីការចិញ្ចឹមមាន់ កសិកររូបនេះក៍នូវមានចិញ្ចឹមទា ត្រី កង្កែប និងដាំដំណាំរួមផ្សំមួយចំនួនទៀត។ ទីផ្សារផលិតផលទាំងនេះ គឺផ្គត់ផ្គង់អោយអាជីវករដែលជាឈ្មួញកណ្តាល មកពីផ្សាដងទុង ក្រុងខេមរភូមិន្ទ និងបន្ថែមនូវគោលដៅទីផ្សាមួយទៀតនាពេលបច្ចុប្បន គឺយកមកដាក់លក់ផ្ទាល់នូវផ្សាផលិតផលចុងសប្តាហ៍ ដោយការយកមកដាក់លក់លើកតំបូងនូវថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងមកបានទួលចំណូលចំនួនជាង ១ ០០០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter