ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២-២០២៤ ក្រោមអធិបតីភាពលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដែលបានរៀបចំនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ដែលមានការចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម