ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយក្រុមការងាររបស់គម្រោងស្ទៀរ នៃអង្គការ Save The Children និងមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានបើកវគ្គបណ្តុះ បណ្តលសម្របសម្រួល ក្នុងការជ្រើសរើស កសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ។ ដោយពេលព្រឹកបានធ្វើនៅភូមិត្រពាំង ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួម ៣២នាក់ ស្រី ១២នាក់។ និងពេលរសៀលបានធ្វើនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួម ១៧នាក់ ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម