ប្រជុំបូកសរុប "សមិទ្ធិផលរួមគម្រោងរបៀបអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ BCCP" ដែលបានអនុវត្តនៅខេត្តគោលដៅចំនួន០២ គឺខេត្តកោះកុង និងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២៨ ធ្នូ ២០២១
115

ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង  និងកញ្ញា ប៉ូ សុគណ្ណា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ  បានចូលរួមប្រជុំបូកសរុប "សមិទ្ធិផលរួមគម្រោងរបៀបអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ BCCP" ដែលបានអនុវត្តនៅខេត្តគោលដៅចំនួន០២ គឺខេត្តកោះកុង និងខេត្តមណ្ឌលគិរី លើការពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ការអភិរក្សថែរក្សាការពារព្រៃឈើ និងការបង្កើនជីវភាពដល់សមាជិកសហគមន៍មូលដ្ឋាន។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសណ្ឋាគារកោះកុងរីស៊ត ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម ម៉េង មុនីរក្ស លោកបណ្ឌិត សុខ ហេង សហប្រធានគម្រោងថ្នាក់ជាតិ  និងមានការអញ្ជើញចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ផ្នែកប្រតិបត្តិគម្រោងថ្នាក់ជាតិ និងមន្ត្រីប្រតិបត្តិគម្រោងខេត្តកោះកុង ខេត្តមណ្ឌលគិរី និងតំណាងអង្គការដៃគូផ្ដល់សេវាកម្ម សរុបអ្នកចូលរួម ចំនួន ៣០នាក់ ស្រី ១០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter