ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី " ការកែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិ ឆ្លងកាត់ព្រំប្រទល់រដ្ឋបាលខេត្តចំនួន ០៤គឺមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ "។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្ដីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្ដម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធនានា នៃរដ្ឋបាលខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងតំណាងក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោលដី ក្រសួងទេសចរណ៍ មានអ្នកចូលរួមសរុបចំនួន ៤៩នាក់ ស្រី ០២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម