ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងក៏មានការចូលរួមពីក្រុមការងាររបស់គម្រោងស្ទៀរ នៃអង្គការ Save the Children និងមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើស កសិករទទួលទូរសព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ។ ពេលព្រឹក៖ កម្មវិធីនេះបានធ្វើនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួម ២៤នាក់ ស្រី ០៥នាក់។ និងពេលរសៀល៖ បានធ្វើនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួម ២១នាក់ ស្រី ១១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម