ចុះពិនិត្យទីតាំងដីរបស់ឈ្មោះ លឹម ហាំងឃុង ស្នើសុំចុះបញ្ជីដី និងធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ២២ ធ្នូ ២០២១
109

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ 

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក ចូលរួមជាមួយក្រុមការងារដីរដ្ឋថ្នាក់ស្រុកបូទុមសាគរ ចុះពិនិត្យទីតាំងដីរបស់ឈ្មោះ លឹម ហាំងឃុង ស្នើសុំចុះបញ្ជីដី និងធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ដីទំហំ ៤០,៧០៥ ហិកតា។ តាមការចុះពិនិត្យជាក់ស្តែង ឃើញថា ដីស្នើសុំចុះបញ្ជីជាដីព្រៃលិចទឹក មានដុះដើមឈើចម្រុះ ដូចជា ដើមកោងកាង, ដើមស្មាច់, ដើមក្រញឹប, ដើមតាប៊ុន។ ហើយស្ថិតក្នុងអនុក្រឹត្យ លេខ៣០ អនក្រ.បក កាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន១២នាក់  ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter