សិក្ខាសាលាស្ដីពី " ការបិទបញ្ចប់ការអនុវត្តគម្រោង របៀបអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ BCCP " ដែលបានអនុវត្តអស់រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១២ នៅខេត្តគោលដៅចំនួន០២ គឺខេត្តកោះកុង និងខេត្តមណ្ឌលគិរី
ចេញ​ផ្សាយ ២១ ធ្នូ ២០២១
90

ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ 

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងកញ្ញា ប៉ូ សុគណ្ណា  មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ  ចូលរួមសិក្ខាសាលាស្ដីពី  " ការបិទបញ្ចប់ការអនុវត្តគម្រោង របៀបអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ BCCP "  ដែលបានអនុវត្តអស់រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១២ នៅខេត្តគោលដៅចំនួន០២ គឺខេត្តកោះកុង និងខេត្តមណ្ឌលគិរី លើការពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ការអភិរក្សថែរក្សាការពារព្រៃឈើ និងការបង្កើនជីវភាពដល់សមាជិកសហគមន៍មូលដ្ឋាន។

សិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម  កែវ អូម៉ាលីស្ស តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ម៉េង មុន្នីរក្ស តំណាងក្រសួងបរិស្ថាន លោក Anthony Gill នាយកស្ដីទីធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកអនុវត្តគម្រោងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីអនុវត្តគម្រោងក្រសួងបរិស្ថាន និងប្រជាពលរដ្ឋសហគមន៍មូលដ្ឋានមកពីខេត្តកោះកុង ខេត្តមណ្ឌលគិរី និងតំណាងអង្គការដៃគូផ្ដល់សេវាកម្ម មានអ្នកចូលរួមចំនួន ៩០នាក់ ស្រី ២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter