ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ រួមសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងអង្គការសង្រោះកុមារ បានចុះត្រួតពិនិត្យតាមដានកសិករគម្រោងស្ទៀរដើម្បីពង្រីកផលិតកម្មកសិកម្ម និងចុះស្រង់ព័ត៍មានប្រវត្តរូបកសិករគម្រោងស្ទៀរ បានចំនួន ១០គ្រួរសារ នៅភូមិប្រៃ បានចំនួន ០៣គ្រួសារ និងជីត្រេះ បានចំនួន ០២គ្រួសារ និងភូមិប្រទាល បានចំនួន ០៥គ្រួសារ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម