ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម រួមសហការជាមួយមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកស្រែអំបិល និងអង្គការសង្រោះកុមារប្រចាំខេត្តកោះកុង បានចូលរួមបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីការយល់ដឹងការគាំពារបរិស្ថាន ការកាប់រុករានដីព្រៃ ឆ្ការដុត ឈូសឆាយដីព្រៃ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ សម្របសម្រួលដោយមន្ត្រីមកពីមន្ទីរបរិស្ថានខេត្ត។ ដោយពេលព្រឹក បានធ្វើនៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល មានអ្នកចូលរួម ៣៤នាក់ ស្រី១៨នាក់ និងពេលរសៀល បានធ្វើនៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួម ៣២នាក់ ស្រី ១៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម