ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការបង្កើតការិយាល័យប្រជាពលរដ្ឋ និងការជ្រើសរើសតំណាងការិយាល័យប្រជាពលរដ្ឋថ្នាក់ស្រុករបស់ស្រុកបូទុមសាគរ ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកបូទុមសាគរ ក្រោមឣធិបតីភាពលោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក មន្ត្រីការិយាល័យជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំ ទាំង ០៤ឃុំ នៃស្រុកបូទុមសាគរ សរុបអ្នកចូលរួមចំនួន ៤៦ នាក់ ស្រីចំនួន ០៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម