កិច្ចប្រជុំលើកទី៣ របស់ក្រុមការងារបច្ចេកទេសសម្រាប់គ្រងគ្រង ដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប និងអណ្តើកហ្លួង និងក្រពើត្រី ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
98

ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

លោក ឡាង គីរី អនុប្រធានមន្ទីរ លោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមកិច្ចប្រជុំលើកទី៣ របស់ក្រុមការងារបច្ចេកទេសសម្រាប់គ្រងគ្រង ដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប និងអណ្តើកហ្លួង និងក្រពើត្រី ក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត។ ក្នុងកិច្ចប្រជុំរបៀបវារ:​ ចំនួន០៤ ត្រូវបានលើកយកមកពិភាក្សារួមមាន៖

  • វឌ្ឍនភាព នៃអនុវត្តផែនការគ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង រយ:ពេល ០៥ឆ្នាំ
  • ការរៀបចំបោះបង្គោលដែនជម្រកសុវត្ថិភាព និងការដាក់ប្រអប់ថ្ម
  • គម្រោងការគ្រប់គ្រងជលផលសមុទ្រ (ប្រជុំកោះស្តេច)
  • គម្រោងមូលនិធិសកម្មភាពខៀវ

ជាលទ្ធផលសម្រេចបាន កិច្ចប្រជុំទទួលបានការចូលរួមធាតុចូលពីសមាជិក សមាជិកាក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសកម្មភាពដែលបានអនុវត្ត សកម្មភាពកំពុងអនុវត្ត និងសកម្មភាពគ្រោងនឹងអនុវត្ត លើកិច្ចការពារធានានូវនិរន្តរភាពធលធានជលផលសមុទ្រ និងមច្ឆជាតិ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យ មន្ទីរអង្គភាព អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធនិងភាគីអង្គការដៃគូអភិវឌ្ឍន៍ បន្តកិច្ចសហការល្អ ក្នុងគោលបំណងរួមដើម្បីធានានូវចីរភាព នៃការអភិរក្ស និងការអភិវឌ្ឍ។

ចំនួនអ្នកចូលទស្សនា
Flag Counter