ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការសង្រ្គោះកុមារប្រចាំស្រុកបូទុមសាគរ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ ចូលរួមសម្របសម្រួលការធ្វើទស្សន:កិច្ចសិក្សាអំពីបច្ចេកទេសដាំដុះបន្លែដល់កសិករនៅស្រុកបូទុមសាគរ តាមរយៈប្រព័ន្ធអនឡាញ (Zoom meeting) ពីបទពិសោធន៍ជោគជ័យរបស់កសិករនៅខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម