ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ និងលោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសិក្ខាសាលាស្តីពី "ការរៀបចំគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរកម្ពុជា" ក្រោមការដឹកនាំសម្របសម្រួលអង្គប្រជុំដោយលោកស្រី កៅ សុជីវី អគ្គលេខាធិការរង និងជានាយកគម្រោង និងលោក Mr.Alvin Loper មន្ត្រីជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្ម និងជាមន្ត្រីគម្រោង ADB ដែលមានចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង៤ខេត្ត មានអ្នកចូលរួមដោយផ្ទាល់ចំនួន ២៤នាក់ ស្រី ០៣នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា និងមានមន្ត្រីគម្រោង និងអង្គការពាក់ព័ន្ធចូលរួមតាមរយៈអនឡាញ (Zoom meeting) មានអ្នកចូលរួមសរុបចំនួន ៥៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម