ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចំនួន ០៣នាក់ ចូលរួមប្រជុំជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោកបណ្ឌិត សំ រិតវណ្ណា អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ ស្ដីពីសំណើសុំកាត់ប្រមូលអុស និងសុំបង់ថ្លៃសួយសារជូនរដ្ឋក្នុងគម្រោងបែងចែកដីជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ ខេត្តកកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្មខេត្ត មានអ្នកចូលរួម សរុបចំនួន ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម