ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក លី សុវណ្ឌារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមប្រជុំជាមួយក្រុមការងារខេត្ត ក្រុមការងារស្រុកមណ្ឌលសីមា ស្ដីពីចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីធ្វើបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុរបស់លោក យូ រី ចំនួន ៤៩១ ៤៣៧ម៉ែត្រការេ មានទីតាំងស្ថិតនៅ ភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដីមានបណ្ណ័សំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់លេខ B១ ០២៧៩។ ក្រុមការងារដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមានការចូលរួមពីលោកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកមណ្ឌលសីមា លោកប្រធានការិ ដ.ន.ស.ភស្រុក លោកមេឃុំប៉ាក់ខ្លង មេឃុំពាមក្រសោប និងតំណាំងភាគីម្ចាស់ដីចំនួន ០៤រូប។ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដីស្នើសុំចុះបញ្ជី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម