វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ជី ថ្នាំកសិកម្មទៅលើដំណាំមានតម្លៃខ្ពស់ ដល់កសិករគោលដៅនៃគម្រោងស្ទៀរ
ចេញ​ផ្សាយ ០៩ ធ្នូ ២០២១
93

ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ 

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម រួមសហការជាមួយមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកស្រែអំបិល និងអង្គការសង្រោះកុមារប្រចាំខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ជី ថ្នាំកសិកម្មទៅលើដំណាំមានតម្លៃខ្ពស់ ដល់កសិករគោលដៅនៃគម្រោងស្ទៀរ។

- ពេលព្រឹកធ្វើនៅភូមិ ព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ដែលមានអ្នកចូលរួម ១៨នាក់ ស្រី ០៤នាក់

- ពេលរសៀលធ្វើនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល មានអ្នកចូលរួម ១៦នាក់ ស្រី ០៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter