ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក និងលោក លាវ ប៊ុនថុន នាយសង្កាត់រដ្ឋបាលព្រៃឈើឬស្សីជ្រុំ សហការជាមួយក្រុមការងារផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចុះដកបង្គោលបោះហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ស្ថិតក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដោយខុសច្បាប់ នៅតាមមបណ្តោយដងព្រែកអណ្តូងទឹក ត្រង់ចំណុចនិយាមកា (៣៣៤៣៧៧ ; ១២៣៧០០០) ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានធ្វើការដកបង្គោលស៊ីម៉ង់ត៍ បានចំនួន ២៣ដើម; បានសារអន្ទាក់ដាក់ចាប់សត្វអន្សងចំនួន ០១ខ្សែ និងធ្វើការដឹកជញ្ជូនវត្ថុតាងទាំងអស់យកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក។ ដែលមានមន្ត្រីចូលរួមសរុបចំនួន ០៦នាក់ ក្នុងនោះ មន្រ្តីរដ្ឋបាលព្រៃឈើអណ្តូងទឹក ចំនួន ០៣នាក់ មន្រ្តីរដ្ឋបាលជលផលបូទុមសាគរ ចំនួន ០២នាក់ តំណាងសហគមន៏នេសាទចំនួន ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម