ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមវេទិកាថ្នាក់ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា តាមវីដេអូអនឡាញ ដែលរដ្ឋបាលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំនៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ។ វេទិកានេះមានគោលបំណងបង្ហាញនូវ ៖
១.របាយការណ៍សង្ខេបឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
២.ផែនការយុទ្ធសាស្ត្រ ២០២២-២០៣០ របស់ PNLG និងពិធីចុះហត្ថលេខានៅលើសេចក្តីប្រកាសខេត្តព្រះសីហនុ (Sihanouk Declaration)
៣.ការបោះឆ្នោតជ្រើសរើសមន្ត្រី PNLG ថ្មី
៤.ការទទួលស្គាល់សមាជិក PNLG ថ្មី (ទីក្រុងប៊ូសាន ប្រទេសកូរ៉េ)
៥.ការប្តូរវេនសម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់ PNLG ទៅខេត្តតាំហ្គារាំង ប្រទេសឥណ្ឌូនេស៊ី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម