កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ (Zoom)
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២១
84

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១។

ដោយមានការចូលរួមពីលោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្ត្រីជួរក្រោយនៅអង្គភាពច្រកចេញចូលតែមួយខេត្ត កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្រោយអធិបតីភាព ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter