ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមប្រជុំ និងចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីធ្វើវិញ្ញាបណ្ណបត្រសម្គាល់ចលនវត្ថុ នៃទំហំ ៣៥០ ១១១ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកកោះកុង សម្របសម្រួលដឹកនាំ សហការជាមួយ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះចុចយកនិយាមទីតាំងដីដែលស្នើសុំចុះបញ្ជីនេះ និងដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារយកមកប្រជុំពិនិត្យ ពិភាក្សាបន្តតាមនីតិវិធី និងម្ចាស់សំណើ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម