កិច្ចប្រជុំសន្និសីទថ្នាក់ជាតិលើកទី១៤ តាមរយៈប្រព័ន្ធ Online Zoom ស្ដីពី " អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ " រៀបចំឡើងដោយវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការដៃគូជាតិ និងអន្តរជាតិ
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០២១
64

ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំសន្និសីទថ្នាក់ជាតិលើកទី១៤ តាមរយៈប្រព័ន្ធ Online Zoom ស្ដីពី " អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ " រៀបចំឡើងដោយវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការដៃគូជាតិ  និងអន្តរជាតិ ចំនួន ៥៣។ គោលបំណងនៃសន្និសីទ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយពាក់ព័ន្ធនឹងដីធ្លី លំនៅដ្ឋាន ព្រៃឈើនិងធនធានធម្មជាតិ។ សន្និសីទថ្នាក់ជាតិលើកទី១៤ ប្រព្រឹត្តឡើងដោយផ្ទាល់នៅសណ្ឋាគារ Hyatt Regency Phnom Penh និងតាមរយៈប្រព័ន្ធ Online Zoom ក្រោមអធិបតីភាពឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង មន្ទីរពាក់ព័ន្ធនានា  អង្គការដៃគូ  និងសហគមន៍មូលដ្ឋានទូទាំងប្រទេស សរុបអ្នកចូលរួមចំនួន ២០២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter