ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២១
124

ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដែលទទួលមរណភាពនៅយប់ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩: ៥០ នាទីយប់ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

មរណៈភាពរបស់ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាការបាត់បង់ស្វាមី និងបិតាជាទីស្រលាញ់ប្រកបដោយព្រហ្មវិហាធម៌ ហើយក៏ជាការបាត់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបដែលបានចំណាយពេលវេលាអស់មួយជីវិតរបស់ ឯកឧត្តម ពោរពេញដោយស្នាដៃយ៉ាងធំធេងក្នុងការបំពេញភារកិច្ចបម្រើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលយើងខ្ញុំទាំងអស់គ្នាចង់ចាំជាប់ជានិច្ចពុំអាចបំភ្លេចបានឡើយ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង សូមសម្តែងនូវសមានចិត្តដ៏សែនក្តុកក្តួល សោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ឯកឧត្តម គុយ ម៉ារិនឌី ប្រកបដោយសមានទុក្ខ និងក្តីសង្វេគរកទីបំផុតគ្មាន និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្ររតនត្រ័យកែវទាំងបី និងវត្ថុស័ក្តសិទ្ធិក្នុងលោក សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម គុយ ម៉ារិនឌី ស្ថិតនៅតាមជួយថែរក្សាដល់ក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិក្នុងសុគតិភពជារៀងរហូត។

ចំនួនអ្នកចូលទស្សនា
Flag Counter