ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលាស្ដីពី "ការធ្វើសុពលកម្មលើលទ្ធផលបឋម នៃការសិក្សាវាយតម្លៃបញ្ចប់ការងារគម្រោង BCCP "ដែលបានអនុវត្តអស់រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១២ នៅខេត្តគោលដៅ ចំនួន ០២ គឺមាន ខេត្តកោះកុង និងខេត្តមណ្ឌលគិរី។ សិក្ខាសាលាប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ម៉េង មុន្នីរក្ស នាយកគម្រោងថ្នាក់ជាតិ តំណាងក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកអនុវត្តគម្រោង BCCP តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីអនុវត្តគម្រោង BCCP ពីខេត្តកោះកុង ខេត្តមណ្ឌលគិរី និងតំណាងអង្គការដៃគូផ្ដល់សេវាកម្ម មានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី ០៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម