ចុះធ្វើការឆែកឆេរទីតាំងសន្និធិ និងកែច្នៃផល អនុផលព្រៃឈើ ចំនួន ០១ កន្លែង ដោយគ្មានលិខិតអនុញ្ញាត
ចេញ​ផ្សាយ ០៤ វិច្ឆិកា ២០២១
100

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១

នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ សរុបចំនួន ០៦នាក់ បានចុះធ្វើការឆែកឆេរទីតាំងសន្និធិ និងកែច្នៃផល អនុផលព្រៃឈើ ចំនួន ០១ កន្លែង  ដោយគ្មានលិខិតអនុញ្ញាត ត្រង់ចំណុចនិយាមកា UTM( ៣០៣២២៤; ១២១៦១៨៧) ក្នុងភូមិសាស្ត្រភូមិព្រែកស្មាច់  ឃុំកោះស្ដេច  ស្រុកគិរីសាគរ ខេត្តកោះកុង ។

ការចុះឆែកឆេរទីតាំងខាងលើ ធ្វើឡើងតាមដីកាអនុញ្ញាតឱ្យឆែកឆេរលេខ ២៥៣២ ត.ព/២១ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តកោះកុង ក្រោមការដឹកនាំសម្របសម្រួលដោយ លោក ឃុន ភឿន ព្រះរាជអាជ្ញារង និងមានការចូលរួមពីអាជ្ញាធរដែនដីនៃស្រុកគីរីសាគរ និងមន្រីជំនាញ  មានអ្នកចូលរួមសរុបចំនួន ២២នាក់។  វត្ថុតាងដកហូតរួមមាន: ឈើប្រភេទក្រៅលំដាប់ថ្នាក់ ចំនួន ២៧ ម៉ែត្រត្រីគុណ និងសម្ភារ:បម្រើឱ្យបទល្មើសមួយចំនួនទៀត។ រីឯជនល្មើសបានគេចខ្លួនបាត់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter