ចុះធ្វើការត្រួតពិនិត្យបឋមនូវទីតាំងសន្និធិ និងកែច្នៃផល អនុផលព្រៃឈើ ចំនួន ០១កន្លែង ដោយគ្មានលិខិតអនុញ្ញាត
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២១
112

ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក លោក ជួប ជឿន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងលោក ទូច វន្ថា  នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមសហការជាមួយមន្ត្រីឧទ្យានជាតិបុទុមសាគរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ  បានចុះធ្វើការត្រួតពិនិត្យបឋមនូវទីតាំងសន្និធិ និងកែច្នៃផល អនុផលព្រៃឈើ ចំនួន ០១កន្លែង ដោយគ្មានលិខិតអនុញ្ញាត  ត្រង់ចំណុចនិយាមកា UTM( ៣០៣២២៤; ១២១៦១៨៧ ) ក្នុងភូមិសាស្ត្រភូមិព្រែកស្មាច់  ឃុំកោះស្ដេច  ស្រុកគីរីសាគរ ខេត្តកោះកុង។ ក្រុមការងារចម្រុះកំពុងធ្វើការស្រាវជ្រាវរកជនប្រព្រឹត្តិល្មើស និងបានចុះធ្វើការត្រួតពិនិត្យបឋមនូវវត្ថុតាងល្មើសមួយចំនួនតែមិនទាន់ទទួលបានលទ្ធផលសរុបនៅឡើយ។ ក្រុមការងារនឹងបន្តសកម្មភាព ការងាររបស់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត   កោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter