ចុះតាមដានការដាំដុះដំណាំរបស់កសិករក្នុងបណ្តុំអាជីវកម្មបន្លែចំនួន ០២គ្រួសារ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២១
117

ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោក ជា សូត្រ ភ្នាក់ងារផ្សព្វផ្សាយឃុំកណ្តោល បានចុះតាមដានការដាំដុះដំណាំរបស់កសិករក្នុងបណ្តុំអាជីវកម្មបន្លែចំនួន ០២គ្រួសារ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ក្នុងនោះ៖

១.កសិករឈ្មោះ អាន ធន់ បន្ទាប់ពីដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន ០៧រោងរួចរាល់ គាត់បានបន្តដាំត្រសក់ទ្រើងខាងក្រៅទៀតក្នុងផ្ទៃដី ៧៥០ម៉ែត្រការេដោយប្រើប្រព័ន្ធដំណក់ទឹក និងប្រើវិធីបណ្តុះកូនយកទៅដាំ។

២.កសិករឈ្មោះ សុខ ស្រីមុំ សមាជិកបណ្តុំបន្លែបានដាំដំណាំមួយចំនួនដូចជាម្ទេសបន្លែ ៥០០ដើម, ម្ទេសសហឹរ ៣០០ដើម, ត្រប់ស្រួយ ៣០០ដើម, ត្រប់វែង ៥០០ដើមនិងត្រសក់ស្រូវ (ត្រសក់ចាវ ) មួយកញ្ចប់លើផ្ទៃដី ១ ៥០០ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter