ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE ស្ថិតក្នុងភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានដឹកនាំសម្របសម្រួលដោយ លោក មុន ចាន់សុភាព អនុប្រធានក្រុមការងារ ASPIRE ស្រុកថ្មបាំង ក្រុមទីប្រឹក្សាកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងមានការចូលរួមពី ប្រធាន អនុប្រធានបណ្តុំ និងកសិករគម្រូបណ្តុំអាជីវកម្មចេក និងបន្លែ។
បានផ្សព្វផ្សាយជូនកសិករអ្នកចូលរួមអំពីវត្ថុបំណងនៃការសាងសង់អាគារប្រមូលផ្តុំកសិផលប្រភពថវិការនៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់ ក្នុងនោះដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំបានឯកភាពគ្នាបោះឆ្នោតជ្រើសតាំងគណៈកម្មការគ្រប់គ្រងអាគារប្រមូលផ្តុំនេះ ដែលសមាសភាពជ្រើសរើសចេញពីកសិករសមាជិកបណ្តុំអាជីវកម្មដែលបានបង្កើត ដោយក្នុងនោះជ្រើសរើសបានសមាសភាពគណ:កម្មការចំនួន ០៥រូប រួមមាន៖
១.លោក ញឹម សាវុធ ប្រធាន
២.លោក ញឹម សាវឿន អនុប្រធាន
៣.លោក ឆម ភារៈ អ្នកទទួលបន្ទុកផ្នែកទីផ្សារ
៤.លោក សាត់ សាន អ្នកត្រួតពិនិត្យគុណភាពទំនិញ
៥.លោកស្រី នុត ដានី ហិរញ្ញឹក/លេខា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម