ថ្ងៃព្រហស្បតិ៍ ៧រោចរោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១
លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក ឈាង សេងឃន់ ប្រធានការិយាល័យផែនការ-គណនេយ្យ និងទីប្រឹក្សាចំនួន ០២រូប បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាអនុកម្មវិធី ASPIRE សម្រាប់ការអនុវត្តឆ្នាំ២០២២ (PB AWPB-2022) ជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ´ប្រពន្ឋ័វីដេអូបញ្ជូនសម្លេងនិងរូបភាព (Video Zoom Meeting/Conference)។
កិច្ចប្រជុំដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ដោយមានការចូលរួមពីអង្គភាពពាក់ពន្ថ័និងមន្ទីកសិកម្មទាំង ២៤ខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម