វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងប្រើប្រាស់កម្មវិធី (Zoom)
ចេញ​ផ្សាយ ២១ តុលា ២០២១
141

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

លោក គង់ ហ៊ួយ មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងប្រើប្រាស់កម្មវិធី (Zoom) ក្រោមអធិបតីភាពលោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង និងជាប្រធានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្ត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

លោកនាយករង បានលើកឡើងថា ក្នុងបរិបថកូវីដ-១៩ មន្ត្រីរាជការត្រូវអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើយបច្ចុប្បន្នដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះតម្រូវឱ្យការប្រជុំតាមប្រព័ន្ធ អនឡាញ ពិតជាត្រូវការបាច់។

ចំនួនអ្នកចូលទស្សនា
Flag Counter