ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ លោកនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមចុះពិនិត្យទីតាំងស្នើសុំអនុញ្ញាតិចេញអាជ្ញាប័ណ្ណឣណ្តូងរ៉ែបើក ការដ្ឋានវាយថ្ម ចំនួន ០១កន្លែង ស្ថិតក្នុងឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង របស់ឣ្នកស្រី សួន សុផល្លា។
ក្រុមការងារដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត នាយកឧទ្យានជាតិបុទុមសាគរ ឣាជ្ញាធរស្រុក និងតំណាងរបស់ឣ្នកស្រី សួន សុផល្លា មានអ្នកចូលរួមសរុប ចំនួន ១៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម