កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ ដាំផ្កាលម្អសោភ័ណភាពនៅតាមក្រុង ស្រុក ក្នុងខេត្តកោះកុង
ចេញ​ផ្សាយ ៣០ កញ្ញា ២០២១
112

ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

លោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ ដាំផ្កាលម្អសោភ័ណភាពនៅតាមក្រុង ស្រុក ក្នុងខេត្តកោះកុង។ លទ្ធផលកិច្ចប្រជុំ ក្រុមការងារបានកំណត់ពេលវេលាដល់ មន្ទីរចំនួន ០៥ រួមមាន៖ មន្ទីរទេសចរណ៍ខេត្ត, មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត,មន្ទីរបរិស្ថានខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងចុះជួបពិភាក្សា សហការជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ និងស្រុកបូទុមសាគរ ដើម្បីពិនិត្យ និងកំណត់ទីតាំង រៀបចំប្លង់សោភ័ណភាពដាំផ្កាលម្អក្រុង ស្រុក ជាជំហានដំបូង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ រីឯ ស្រុកផ្សេងៗ ក្រុមការងារនឹងត្រូវបន្តចុះជួបពិភាក្សា កំណត់ទីតាំង និងរៀបចំប្លង់ដោភ័ណភាព ក្រោយពេលចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ចំនួនអ្នកចូលទស្សនា
Flag Counter