ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចសាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល ខ្សាច់ចោត ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ២៩ កញ្ញា ២០២១
104

ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយ កងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ០១រូប និងក្រុមល្បាតសហគមន៍នេសាទសាលាម្នាង ០៣រូប ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចសាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល ខ្សាច់ចោត  ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសជលផល ប្រើឧបករណ៍នេសាទ ដាយដាក់កាត់ទទឹងព្រែក នៅក្នុងកន្លែងអភិរក្សអណ្តើកហ្លួង ឬ អណ្តើកសរសៃ និងក្រពើត្រី ដោយពុំឃើញមានម្ចាស់នៅនឹងកន្លែងកើតហេតុ  ក្រុមការងារបានដកហូត និងបំផ្លាញចោលនៅនឹងកន្លែង ព្រោះជាឧបករណ៍នេសាទដែលងាយអណ្តើកហ្លូង ឬអណ្តើកសរសៃដែលជាប្រភេទសត្វជិតផុតពូជចូលទៅក្នុងឧបករណ៍ដាយនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter