សិក្ខាសាលាតាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (Zoom Online Video Conference) ជាមួយក្រុមការងារនាយកដ្ឋានផែនការ និងស្ថិតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២១
138

ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំមន្រ្តី បច្ចេកទេស និងទីប្រឹក្សាអនុកម្មវិធី ASPIRE ក្រោមឱវាទ ចំនួន ០២រូប ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធបញ្ជូន   រូបភាព និងសម្លេង (Zoom Online Video Conference) ជាមួយក្រុមការងារនាយកដ្ឋានផែនការ និងស្ថិតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រធានបទស្តីពីការរៀបចំថវិកាកម្មវិធី និងផែនការយុទ្ធសាស្រ្តថវិកា។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺដើម្បីណែនាំ ពីនិតិវិធី និងតម្រង់ទិសលើការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាកម្មវិធី អោយឆ្លើយតបទៅនឹងអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter