កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកសត្វគោ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
145

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញចូលរួមអធិបតី និងមានការអញ្ជើញចូលរួមពីលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកសត្វគោ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

គោលបំណងក្នុងកម្មវិធីនេះ គឺចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកលើសត្វគោ របស់ប្រជាកសិករកុំឱ្យឆ្លងជំងឺដុំពកស្បែកលើសត្វគោ ដែលអាចធ្វើឱ្យសត្វឈឺ ឬងាប់ជាពិសេសកូនគោអាយុពី២ខែ ដល់១ឆ្នាំ និងបណ្តាលឱ្យប៉ះពាល់ដលសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករ ដែលធ្វើឡើងនៅក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្ដកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter