ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានរៀបចំពិធីដុតបំផ្លាញចោលឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ចំនួន ៩៣ ខ្សែ ប្រវែង ៧៤៤ ម៉ែត្រ ដែលធ្វើការដកហូតបានកាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆៈជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ០៩នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម