ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១
លោក ឡាង គីរី អនុប្រធានមន្ទីរ និងលោក លី សុវណ្ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ បានចូលរួមប្រជុំជាមួយក្រុមការងារខេត្ត ក្រុមការងារស្រុកកោះកុង និងតំណាងក្រសួងការពារជាតិ ស្ដីពីការកំណត់តំបន់អភិវឌ្ឍន៍ សម្ដេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិស្សមកាលក្រសួងការពារជាតិ។
កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលាស្រុកកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីឯកឧត្តម សឿន រឿត ទីប្រឹក្សាផ្ទាល់ សម្ដេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមកងវិស្វកម្មក្រសួងការពារជាតិ; លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាលរងស្រុកកោះកុង លោកមេឃុំ មេភូមិ លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្តស្រុក និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក មានអ្នកចូលរួមសរុបចំនួន ២៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម